The reason why accounting is still a great study choice
ហេតុផលដែលគណនេយ្យនៅតែជាជម្រើសសិក្សាដ៏អស្ចារ្យ
តួនាទីចម្បងរបស់អ្នកគណនេយ្យម្នាក់ៗ គឺដើម្បីបង្កើតទិន្នន័យដែលជួយឱ្យក្រុមហ៊ុនមានការសំរេចចិត្តសំខាន់ៗ។ បើគ្មានគណនេយ្យករ សម្រាប់អាជីវកម្មនឹងមិនអាចទៅរួចទេ ដើម្បីវាស់វែងលទ្ធផលបានត្រឹមត្រូវ ហើយដំណើរការធ្វើការសម្រេចចិត្តនឹងក្លាយទៅជាការប្រមាណដ៏សាមញ្ញ។ ខាងក្រោមនេះជាហេតុផលដែលគណនេយ្យនៅតែជាជម្រើសសិក្សាដ៏អស្ចារ្យ។
- សិក្សាគណនេយ្យសម្រាប់សុវត្តិភាពការងារ
កន្លែងដែលមានអាជីវកម្ម គឺជាកន្លែងដែលមានគណនេយ្យ។ អ្នកមិនអាចមានមួយដោយគ្មានការមួយទៀតទេ ហើយក៏មិនមែនជាការភ្ញាក់ផ្អើលទេដែលថាអាជីវកម្មកើនឡើង គណនេយ្យក៏មានការកើនឡីងជាមួយគ្នា។
- សិក្សាគណនេយ្យ និងភាពឈានមុខគេក្នុងអាជីព
ក្នុងពេលថ្មីៗនេះ គណនេយ្យករកំពុងធ្វើដំណើរទៅកាន់កំពូលនៃសាជីវកម្ម។ ក្រុមហ៊ុនជាច្រើនសុទ្ធតែបានដំឡើងឋានៈប្រធានហិរញ្ញវត្ថុរបស់ខ្លួនទៅជា CEOS ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ - ការសិក្សាគណនេយ្យសម្រាប់ភាពចម្រុះរបស់វា
មានមុខវិជ្ជាផ្សេងៗដែលមានសំរាប់និស្សិតដែលមានសញ្ញាបត្រគណនេយ្យ។ អ្នកអាចចូលទៅក្នុងសវនកម្មផ្ទៃក្នុង គណនេយ្យតម្លៃ នីតិកម្មផ្នែកគណនេយ្យ គ្រប់គ្រងផ្នែកគណនេយ្យ និងមានមុខងារបន្តផ្សេងទៀត ជាមួយនឹងសញ្ញាបត្រគណនេយ្យ ដំណើររបស់អ្នក គឺនៅឆ្ងាយ និងធំទូលាយ។ - សិក្សាគណនេយ្យ និងការផ្លាស់ប្តូរទៅក្នុងតំបន់ផ្សេងទៀត
គណនេយ្យដើរតួជាឆ្អឹងខ្នងផ្នែកហិរញ្ញវត្ថុចំពោះមុខជំនួញដោយខ្លួនឯង ហើយតួនាទីគណនេយ្យករអាចធ្វើអោយផ្លាស់ទៅផ្លាស់មក និងមានទំនាក់ទំនងជាមួយនាយកដ្ឋានផ្សេងៗជាច្រើននៅក្នុងក្រុមហ៊ុន។ ភាពចម្រុះរបស់អ្នកនៅក្នុងក្រុមហ៊ុននេះនឹងធ្វើឱ្យអ្នកងាយស្រួលក្នុងការផ្លាស់ប្តូរទៅកាន់នាយកដ្ឋានផ្សេងទៀត ប្រសិនបើអ្នកចង់ផ្លាស់ប្តូរ។
ប្រភព៖ Kaplan Business School
បកប្រែដោយ៖ DomreiHR